ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំដំបូង ជាមួយតំណាងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៧ ខែសីហា ឆ្នាំ ២០២៣

នាព្រឹកថ្ងៃចន្ទ ៦រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣, ឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) អមដោយ មន្ត្រីពាក់ព័ន្ធ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំដំបូង ជាមួយតំណាងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដឹកនាំដោយលោក ទក សុខុម អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដើម្បីពិនិត្យនិងពិភាក្សាអំពីគោលបំណងនៃការធ្វើសវនកម្ម ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នេះតទៅ។

ព័ត៌មានទាក់ទង